អំពីពួកយើង

សព្វថ្ងៃនេះ គំរូស្ថាបត្យកម្មគឺជាផលិតផលដែលមិនអាចខ្វះបាននៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ ការបង្ហាញស្តីពីស្ថាបត្យកម្ម​​​ សំណងនឹងលំនៅដ្ឋាន… ជាការពិតណាស់គំរូស្ថាបត្យកម្មគឺជាស្ពានដ៏សំខាន់រវាងការរចនានិងគំនិតជាក់ស្តែង ដើម្បីជួយអ្នករចនា ក៏ដូចជួយសំរួលដលអតិថិជន នៅក្នុងការស្វែង ទិដ្ឋភាពទូទៅអំពីគំរូ កាន់តែទូលំទូលាយនិងត្រឹមត្រូវ នៅក្រូប់ជ្រុង នៃគម្រោង ដូច្នេះអាចវាយតម្លៃ ការអនុវត្តជាក់ស្តែងរបស់ការដ្ឋាន ក្នុងពេលជាមួយគ្នានេះជួយដល់អ្នករចនានិងម្ចាស់វិនិយោគអាចកែកំហុសក្នុងដំណើរការរចនា មុនពេលដាក់ចូបង្ហាញនឹងអនុវត្ត។ ក្រុមហ៊ុនគំរូ SONG ANH  មានជំនាញខាងស្ថាបត្យកម្ម ត្រូវបានបង្កើតឡើងដោយក្រុមស្ថាបត្យករ វិស្វករ​​ នឹងអ្នកបង្កើតគំរូស្នាដៃសិល្បៈ មានបទពិសោធន៍។ ដើម្បីបង្កើតគំរូស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ តម្រូវទាមទារឱ្យមានកត្តាជាច្រើនដូចជា​ សិល្បៈ​ ភាពអស្ចារ្យ ភាពវៃឆ្លាត ការរួមបញ្ចូលការច្នៃប្រឌិតជាមួយនឹងបច្ចេកវិទ្យាទំនើប។ គំរូស្ថាបត្យកម្មត្រូវបានអនុវត្តលើសម្ភារៈវត្ថុធាតុដើម ដូចជា mica, ឈើ, ប្លាស្ទិច, ក្រដាស ។ល។ ត្រូវ ផលិតដោយជាមួយម៉ាស៊ីនកាត់ឌីជីថលដែលទំនើបបំផុត ដូចជា​ ម៉ាស៊ីនកាត់ Laser ម៉ាស៊ីនកាត់ CNC ផលិតផលទាំងអស់ត្រូវបានលាបពណ៌ដោយថ្នាំលាប Epoxy ដែលអាចរក្សាពណ៌នៅបានរយៈពេលវែង។
ជាមួយនឹងក្រុមស្ថាបត្យករ បច្ចេកទេសវិជ្ជាជីវៈមានជំនាញ មានបទពិសោធន៍ជាច្រើនឆ្នាំ បានធ្វើការកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញបរទេសក្នុង វិស័យ ស្ថាបត្យកម្មនឹងគំរូ នឹងនាំយកផលិតផលជូនអតិថិជន នូវផលិតផលនៃគំរូស្ថាបត្យកម្មល្អប្រណិត មានលក្ខណៈពិសេស រស់រវើក  អនុវត្តជាក់ស្តែងមាននៅខាងក្រោមនេះដូចជា ប្រភេទការដ្ឋានសំណង់ផែនការមេ ទីលានវៃកូន Golf សំណង់សាធារណៈ សំណង់អាគារខ្ពស់ សហគ្រាស ​សួន ឧទ្យាន នឹងគម្រោងផ្សេងទៀត។ល។